4. យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផលពីអំពើដែលគេប្រព្រឹត្តនោះដែរ។យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាងកើតមានដល់ពួកគេគឺការលំបាកដែលគេតែងតែខ្លាចរអែង។យើងបានហៅ តែគ្មាននរណាឆ្លើយយើងបាននិយាយ តែគ្មាននរណាស្ដាប់ទេផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើដែលយើងយល់ថាអាក្រក់គឺអំពើដែលយើងមិនពេញចិត្ត។
5. អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដោយញាប់ញ័រចូរនាំគ្នាស្ដាប់ព្រះអង្គ។បងប្អូនរបស់អ្នករាល់គ្នាស្អប់ និងកាត់កាល់អ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។ពួកគេពោលថា “សូមព្រះអម្ចាស់សម្តែងសិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណររបស់អ្នករាល់គ្នាផង!”។អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
6. មានសំឡេងលាន់ឮរំពងពីទីក្រុងមានសំឡេងលាន់ឮពីព្រះវិហារគឺជាព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ព្រះអង្គ តាមអំពើដែលគេបានប្រព្រឹត្ត។
7. ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រីដែលសម្រាលកូន មុនឈឺផ្ទៃហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។
8. តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ?តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ?តើនគរមួយអាចកើតឡើងក្នុងរយៈពេលតែមួយថ្ងៃបានឬ?តើប្រជាជាតិមួយអាចកើតក្នុងពេលតែមួយបានឬ?ចំណែកឯក្រុងស៊ីយ៉ូនវិញនាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សម្រាលកូនចៅ!