1. ព្រះអម្ចាស់មានព្រះបន្ទូលថា:ផ្ទៃមេឃជាបល្ល័ង្ករបស់យើងហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរតើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាឲ្យយើងបាន?តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
2. យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់ហើយអ្វីៗទាំងនោះក៏សុទ្ធតែជាកម្មសិទ្ធិរបស់យើងដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងយកចិត្តទុកដាក់ចំពោះជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្តនិងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។