12. យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវអ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ-កដ្បិតយើងបានហៅ តែអ្នករាល់គ្នាមិនឆ្លើយទេយើងបាននិយាយ តែអ្នករាល់គ្នាមិនស្ដាប់ទេផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលយើងយល់ថាអាក្រក់គឺអំពើដែលយើងមិនពេញចិត្ត។
13. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖«អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគតែអ្នករាល់គ្នានឹងឃ្លានអ្នកបម្រើរបស់យើងនឹងមានទឹកផឹកតែអ្នករាល់គ្នានឹងស្រេកអ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយតែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។
14. អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោព្រោះគេសប្បាយចិត្តតែអ្នករាល់គ្នាបែរជាស្រែកយំព្រោះឈឺចុកចាប់នៅក្នុងចិត្តអ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
15. ប្រជាជនដែលយើងបានជ្រើសរើសនឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសាថា “សូមព្រះជាអម្ចាស់ធ្វើឲ្យអ្នកស្លាប់ដូចជននេះ ឬជននោះ”។រីឯអ្នកបម្រើរបស់យើងវិញគេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។
16. នៅក្នុងស្រុក អ្នកណាចង់ជូនពរត្រូវជូនពរក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដហើយនរណាចង់ស្បថត្រូវស្បថក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ។ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុននឹងលែងមានទៀតហើយយើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។