អេសាយ 64:1-5 Khmer Standard Version (KHSV)

1. សូម​ព្រះ‌អង្គ​ហែក​ផ្ទៃ​មេឃហើយ​យាង​ចុះ​មក!ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើកនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​រំលាយ​លោហ‌ធាតុនិង​ធ្វើ​ឲ្យ​ទឹក​ពុះ​កញ្ជ្រោលដើម្បី​ឲ្យ​ខ្មាំង​សត្រូវ​ស្គាល់ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ។ពេល​នោះ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ភ័យ‌ញ័រនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

2. ពេល​ព្រះ‌អង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​ដ៏​អស្ចារ្យដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំគឺ​នៅ​ពេល​ព្រះ‌អង្គ​យាង​ចុះ​មកភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើកនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ពុំ‌ខាន។

3. តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឮ​ពុំ​ដែល​ឃើញព្រះ​ណា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អស់​អ្នក​ដែលជឿ​សង្ឃឹម​លើ​ព្រះ‌អង្គ​ឡើយគឺ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ដូច្នេះ។

4. ព្រះ‌អង្គ​តែងតែ​ប្រណី​សន្ដោស​អស់​អ្នក​ដែលប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​ចិត្ត​រីក‌រាយគឺ​អស់​អ្នក​ដែល​មិន​ភ្លេច​មាគ៌ា​របស់​ព្រះ‌អង្គ។ពេល​ណា​យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា​ពី​មុន​វិញព្រះ‌អង្គ​នឹង​សង្គ្រោះ​យើង​ខ្ញុំ។ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធនៅ​ពេល​ណា​យើង​ខ្ញុំ​ងាក​ចេញ​ពីមាគ៌ា​របស់​ព្រះ‌អង្គ។

5. យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្តដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាមយើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀមហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោកនាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។

អេសាយ 64