1. - តើអ្នកដែលមកពីក្រុងបូសរ៉ានៅស្រុកអេដុមហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅព្រមទាំងដើរយ៉ាងអង់អាចសម្តែងឫទ្ធិដ៏ខ្លាំងពូកែនេះជានរណា?- គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌យើងមករករឿងប្រជាជាតិនានាដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
2. - ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ?
3. - ពិតមែនហើយ យើងបានជាន់ផ្លែទំពាំងបាយជូរតែម្នាក់ឯងគឺក្នុងចំណោមប្រជាជនគ្មាននរណាម្នាក់នៅជាមួយយើងឡើយ។យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើងយើងបានជាន់កម្ទេចពួកគេព្រោះយើងខឹងជាខ្លាំង។ឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើងហើយសម្លៀកបំពាក់របស់យើងប្រឡាក់ទៅដោយឈាម។