21. ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិតពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំយើងបង្កើតពួកគេមកដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
22. អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់អ្នកដែលខ្សោយជាងគេនឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។យើងជាព្រះអម្ចាស់យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាងយ៉ាងឆាប់ៗ តាមពេលកំណត់។