18. ព្រះអង្គដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនប្រព្រឹត្ត។ព្រះអង្គដាក់ទោសខ្មាំងសត្រូវនិងបច្ចាមិត្តយ៉ាងខ្លាំងសូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗក៏ព្រះអង្គដាក់ទោសដែរ។
19. ពេលនោះ ចាប់តាំងពីទិសខាងកើតរហូតដល់ទិសខាងលិចមនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់និងសិរីរុងរឿងរបស់ព្រះអង្គដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
20. ព្រះអម្ចាស់នឹងយាងមកលោះក្រុងស៊ីយ៉ូននិងលោះប្រជាជនក្នុងចំណោមកូនចៅរបស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី* ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។