អេសាយ 59:16-20 Khmer Standard Version (KHSV)

16. ព្រះ‌អង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើហើយ​ព្រះ‌អង្គ​សោក​ស្ដាយដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាលព្រះ‌អង្គ​ក៏​យាង​មក​សង្គ្រោះដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គនិង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

17. ព្រះ‌អង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គធ្វើ​ជា​អាវ‌ក្រោះព្រះ‌អង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែកព្រះ‌អង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រនិង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។

18. ព្រះ‌អង្គ​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើដែល​ខ្លួន​ប្រព្រឹត្ត។ព្រះ‌អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវនិង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំងសូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗក៏​ព្រះ‌អង្គ​ដាក់​ទោស​ដែរ។

19. ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើតរហូត​ដល់​ទិស​ខាង​លិចមនុស្ស‌ម្នា​នឹង​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់និង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។

20. ព្រះ‌អម្ចាស់​នឹង​យាង​មក​លោះ​ក្រុង​ស៊ីយ៉ូននិង​លោះ​ប្រជា‌ជន​ក្នុង​ចំណោម​កូន​ចៅរបស់​លោក​យ៉ាកុប​ដែល​លះ‌បង់​អំពើ​ទុច្ចរិត- នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។

អេសាយ 59