អេសាយ 58:6-11 Khmer Standard Version (KHSV)

6. ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើងគឺ​ត្រូវ​ដោះ​លែង​អ្នក​ទោសដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិនឲ្យ​មាន​សេរី‌ភាព​ឡើង​វិញពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។

7. ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លានត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជម្រកឲ្យ​ស្នាក់​នៅ​ជា​មួយ។បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផងហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បង‌ប្អូន​ណាដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។

8. បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នកនឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័សសេចក្ដី​សុចរិត​របស់​អ្នកនឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជា‌និច្ចហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។

9. ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។បើ​អ្នក​ស្រែក​ហៅ​ព្រះ‌អង្គនោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា“យើង​មក​ហើយ!”។ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែងឈប់​ចោទ​មួល​បង្កាច់​គេ

10. ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួនយក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លានប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារទៅ​ចំអែត​មនុស្ស​ទុគ៌តនោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹតហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។

11. ព្រះ‌អម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជា‌និច្ចទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដីក៏​ព្រះ‌អង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នកនិង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារដែល​សម្បូណ៌​ទៅ​ដោយ​ទឹកឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។

អេសាយ 58