12. អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលគង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នាដើម្បីការពារអ្នក។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា:អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើនមានឋានៈខ្ពង់ខ្ពស់និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
14. កាលពីមុន ពេលមហាជនឃើញលោកគេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំងព្រោះគេមើលមុខលោកលែងស្គាល់លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
15. តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោកហើយនាំគ្នាស្ងើចសរសើរស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗដែលគេមិនធ្លាប់ឮពីមុនមក។