13. យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់យើងបានលាតសន្ធឹងផ្ទៃមេឃដោយឫទ្ធិបារមីរបស់យើងយើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
14. ប្រជាជនទាំងមូលអើយចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ!មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូនព្រមទាំងដាក់ទោសជនជាតិខាល់ដេស្របតាមបំណងរបស់យើង។ក្នុងចំណោមព្រះឯទៀតៗតើព្រះណាបានប្រាប់ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
15. គឺយើងហើយដែលបានប្រាប់យើងក៏បានហៅអ្នកនោះថែមទៀត!យើងនាំគាត់មកហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។
16. ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ!តាំងពីដើមដំបូងរៀងមកយើងមិនដែលនិយាយលាក់លៀមទេ។ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើងយើងក៏ស្ថិតនៅទីនោះដែរ។- ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឲ្យគង់ជាមួយខ្ញុំដែរ។
17. ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានលោះអ្នកមានព្រះបន្ទូលថា:យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមានប្រយោជន៍ដល់អ្នកយើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ាដែលអ្នកកំពុងតែដើរ។
18. ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាមបទបញ្ជាដែលយើងបង្គាប់នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នកដូចទឹកទន្លេ។ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នកដូចរលកសមុទ្រ។
19. ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើងដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរនៅមុខយើងរហូត ឥតសាបសូន្យឡើយ។