1. ព្រះបាលបរាជ័យហើយព្រះនេបូក៏អស់ឫទ្ធិដែរ។គេដឹករូបព្រះទាំងនោះដោយដាក់នៅលើសត្វតិរច្ឆានធ្វើឲ្យសត្វទាំងនោះនឿយហត់ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។
2. ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិពួកគេមិនអាចរំដោះខ្លួនឯងបានឡើយហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
3. អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែលដែលនៅសេសសល់កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង!យើងបានថែទាំអ្នករាល់គ្នាតាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយយើងបានបីបាច់ថែរក្សាអ្នករាល់គ្នាតាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
4. យើងនៅតែជួយគាំទ្រអ្នករាល់គ្នារហូតអស់មួយជីវិតយើងមិនប្រែប្រួលឡើយ។យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នាដូចយើងបានធ្វើរួចមកហើយយើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
5. តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណាអ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង?តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?