18. ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃព្រមទាំងសូនផែនដីព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំព្រះអង្គមិនបានបង្កើតផែនដីមកដើម្បីឲ្យនៅទទេឡើយគឺព្រះអង្គបានបង្កើតផែនដីឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ព្រះអង្គមានព្រះបន្ទូលថា:“គឺយើងនេះហើយជាព្រះអម្ចាស់ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។
19. យើងមិនដែលនិយាយដោយលាក់លៀមក្នុងទីងងឹតនៃផែនដីឡើយ។យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុបឲ្យស្វែងរកយើង នៅកន្លែងដែលគ្មានអ្វីសោះនោះដែរ។យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវអ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
20. អ្នកសេសសល់ពីប្រជាជាតិនានាអើយចូរប្រមែប្រមូលគ្នាមកចូរនាំគ្នាខិតចូលមកជិត។អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើហើយបួងសួងព្រះដែលមិនអាចសង្គ្រោះសុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
21. ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើលចូរពិភាក្សាគ្នាទៅ។តាំងពីបុរាណកាលមកតើនរណាបានប្រាប់ទុកជាមុននូវហេតុការណ៍ទាំងអំបាលម៉ានដែលកើតមាននៅពេលនេះ?គឺមានតែយើងដែលជាព្រះអម្ចាស់ប៉ុណ្ណោះដែលបានប្រាប់ជាមុនក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។យើងជាព្រះដ៏សុចរិត និងជាព្រះសង្គ្រោះក្រៅពីយើង គ្មានព្រះសង្គ្រោះដ៏សុចរិតណាទៀតឡើយ។