5. ពេលនោះ ម្នាក់ពោលថាខ្ញុំជាកូនចៅរបស់ព្រះអម្ចាស់ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកុបម្នាក់ទៀតចារលើបាតដៃថា“ខ្ញុំថ្វាយខ្លួនទៅព្រះអម្ចាស់”ព្រមទាំងមានមោទនភាពព្រោះខ្លួនជាជនជាតិអ៊ីស្រាអែល។
6. ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលគឺព្រះអម្ចាស់នៃពិភពទាំងមូលដែលបានលោះជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា:យើងនៅមុនគេ ហើយនៅក្រោយគេបំផុតក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
7. តើមានព្រះណាដូចយើង?ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក!គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមានចាប់ពីពេលយើងបង្កើតប្រជាជនតាំងពីអស់កល្បរៀងមកព្រមទាំងរៀបរាប់អំពីហេតុការណ៍ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។
8. កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយតាំងពីដើមរៀងមកយើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ចអ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយក្រៅពីយើង តើមានព្រះណាទៀតទេ?ទេ! គ្មានថ្មដាណាទៀតឡើយយើងមិនដែលបានស្គាល់ទាល់តែសោះ។