អេសាយ 43:10-18 Khmer Standard Version (KHSV)

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើងអ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នាដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើងព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេជា​ព្រះ‌ជាម្ចាស់។នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេនៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។

11. មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ

12. មាន​តែ​យើង​ទេដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹងនិង​សង្គ្រោះ​អ្នក​រាល់​គ្នារីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើងហើយ​យើង​ជា​ព្រះ‌ជាម្ចាស់- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថាមាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃរបស់​យើង​បាន​ទេអ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយគ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

14. ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក​រាល់​គ្នាគឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:ដោយ​យល់​ដល់​អ្នក​រាល់​គ្នាយើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូនដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។ពេល​នោះ ជន‌ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់‌ខ្ចាយដោយ​ជិះ​សំពៅជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។

15. យើង​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​អ្នក​រាល់​គ្នាយើង​ជា​ព្រះ‌មហា‌ក្សត្រ​ដែល​បានបង្កើត​អ្នក​រាល់​គ្នា។

16. ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយគឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ

17. ព្រះ‌អង្គ​ដែល​បាន​ប្រមូល​កង‌ទ័ពមាន​រទេះ​ចំបាំង កង‌ពល​សេះព្រម​ទាំង​ទាហាន​ដ៏​អង់‌អាចព្រះ‌អង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យក្រោក​ពុំ​រួចគឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេងព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

18. កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាននៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វីកុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាននៅ​បុរាណ​កាល​ដែរ។

អេសាយ 43