13. ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងកាន់ដៃស្ដាំរបស់អ្នកហើយយើងប្រាប់អ្នកថា:កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
14. កូនចៅយ៉ាកុប!ពូជពង្សអ៊ីស្រាអែលអើយ!អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែនតែកុំភ័យខ្លាចអ្វីយើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលយើងជួយអ្នក និងលោះអ្នកជាមិនខាន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15. យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មីដែលមានធ្មេញយ៉ាងមុតអ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។
16. អ្នកកំចាត់កំចាយពួកគេឲ្យរសាត់តាមខ្យល់ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់អ្នកនឹងខ្ពស់មុខព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
17. ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹកតែរកពុំបានទេ គេស្រេកខះក។យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះពាក្យអង្វររបស់ពួកគេយើងជាព្រះនៃជនជាតិអ៊ីស្រាអែលនឹងមិនបោះបង់ចោលគេឡើយ។