អេសាយ 41:10-17 Khmer Standard Version (KHSV)

10. កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នកកុំ​ព្រួយ​បារម្ភ​ឲ្យ​សោះយើង​ជា​ព្រះ​របស់​អ្នកយើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹងយើង​ជួយ​អ្នក យើង​គាំទ្រ​អ្នកយើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។

11. ពួក​ចង​កំហឹង​នឹង​អ្នកមុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់និង​រលាយ​សូន្យ​ទៅ។

12. អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នកតែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នកប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

13. ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយយើង​ប្រាប់​អ្នក​ថា:កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!

14. កូន​ចៅ​យ៉ាកុប!ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ!អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែនតែ​កុំ​ភ័យ​ខ្លាច​អ្វីយើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលយើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15. យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មីដែល​មាន​ធ្មេញ​យ៉ាង​មុតអ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។

16. អ្នក​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់អ្នក​នឹង​ខ្ពស់​មុខព្រោះ​តែ​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

17. ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹកតែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះពាក្យ​អង្វរ​របស់​ពួក​គេយើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលនឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។

អេសាយ 41