7. នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។
8. ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើងនៅស្ថិតស្ថេរអស់កល្បជានិច្ច»។
9. ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយចូរឡើងទៅលើភ្នំខ្ពស់!ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ!ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា:មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
10. មើលហ្ន៎ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាពព្រះអង្គយាងមកប្រកបដោយព្រះបារមីដើម្បីគ្រងរាជ្យ។ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះមកជាមួយពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។
11. ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀមព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរាហើយព្រះអង្គថែទាំមេចៀមដែលកំពុងបំបៅកូនផងដែរ។
12. តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ?តើនរណាយករង្វាល់មកវាល់ធូលីហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
13. តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?