21. តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ?តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ?តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកទេឬ?តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ផែនដីនេះទេឬ?
22. ព្រះអង្គដែលគង់នៅពីលើលំហអាកាសទ្រង់ទតមើលមនុស្សនៅលើផែនដីឃើញមនុស្សដូចសត្វស្រមោចព្រះអង្គលាតសន្ធឹងផ្ទៃមេឃដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំងព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ដូចដំឡើងព្រះពន្លា។
23. ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយទៅជាឥតប្រយោជន៍ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាននៅលើផែនដីទៅជាឥតបានការ។
24. អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះទោះបីលូតលាស់ ឬមិនលូតលាស់ចាក់ឫស ឬមិនចាក់ឫសក្ដីពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើក៏ស្វិតក្រៀមអស់រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
25. ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅនឹងនរណា?តើនរណាអាចស្មើនឹងយើងបាន?
26. ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ!តើនរណាបានបង្កើតផ្កាយទាំងនោះ?គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ពព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ដោយសារមហិទ្ធិឫទ្ធិនិងព្រះចេស្ដាដ៏ខ្លាំងពូកែឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។