5. ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញមនុស្សថ្លង់នឹងស្ដាប់ឮ
6. មនុស្សខ្វិននឹងលោតដូចប្រើសហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថានព្រមទាំងមានទឹកជ្រោះហូរនៅវាលហួតហែង។
7. ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរស្រុកដែលធ្លាប់តែរីងស្ងួតបែរជាមានប្រភពទឹកផុសឡើងជាច្រើននៅតាមរូងចចក បែរជាមានដើមត្រែងនិងដើមកក់ដុះវិញ។
8. នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា«ផ្លូវដ៏វិសុទ្ធ»។មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេហើយអ្នកគោរពព្រះក្លែងក្លាយក៏មិនដើរតាមផ្លូវនោះមិនបានដែរព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។
9. គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេមានតែពួកឈ្លើយដែលព្រះអង្គបានលោះមកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។
10. ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះនឹងដើរត្រឡប់មកស្រុកវិញពួកគេមកដល់ក្រុងស៊ីយ៉ូនដោយស្រែកហ៊ោយ៉ាងសប្បាយ។ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណររកអ្វីប្រៀបស្មើពុំបានពួកគេសប្បាយរីករាយឥតឧបមាដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរលែងមានទៀតហើយ។