4. ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា:ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!ព្រះអង្គយាងមកសងសឹកព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នាគឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។
5. ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញមនុស្សថ្លង់នឹងស្ដាប់ឮ
6. មនុស្សខ្វិននឹងលោតដូចប្រើសហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថានព្រមទាំងមានទឹកជ្រោះហូរនៅវាលហួតហែង។
7. ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរស្រុកដែលធ្លាប់តែរីងស្ងួតបែរជាមានប្រភពទឹកផុសឡើងជាច្រើននៅតាមរូងចចក បែរជាមានដើមត្រែងនិងដើមកក់ដុះវិញ។