11. សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុកហើយទីទុយ និងក្អែកក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ព្រះអម្ចាស់នឹងធ្វើឲ្យស្រុកវិនាសហិនហោចឥតរូបរាងអ្វីទៀតឡើយ។
12. នៅក្នុងស្រុកនឹងលែងមានអ្នកធំដើម្បីជ្រើសរើសស្ដេចឲ្យឡើងសោយរាជ្យទៀតហើយរីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។
13. គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុងបន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅពាសពេញបន្ទាយដែលក្លាយទៅជាជម្រករបស់ចចកនិងជាទ្រនំរបស់សត្វត្មាត។
14. សត្វដែលរស់នៅតាមវាលរហោស្ថានមកជួបជុំនឹងសត្វស្វាននៅទីនោះពពែព្រៃមកជួបជុំគ្នាហើយព្រាយបិសាចក៏មកតាំងទីលំនៅនិងសម្រាកនៅទីនោះដែរ។
15. រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះរួចភ្ញាស់កូនរបស់វា។ខ្លែងស្រាកក៏ហើរទាំងហ្វូងៗមកជួបជុំគ្នានៅទីនោះដែរ។