2. ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផងយើងខ្ញុំសង្ឃឹមលើព្រះអង្គហើយរៀងរាល់ព្រឹកសូមព្រះអង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។នៅពេលមានអាសន្នសូមសង្គ្រោះយើងខ្ញុំផង!
3. ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹករបស់ព្រះអង្គ គេនាំគ្នារត់ចេញទៅពេលព្រះអង្គក្រោកឡើងប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។
4. ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូបនាំគ្នាប្រមូលយកជយភ័ណ្ឌគេលើកគ្នាដូចស្រមោចទៅដណ្ដើមយកជយភ័ណ្ឌនោះ។
5. មនុស្សម្នាលើកតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!ព្រះអង្គប្រទានឲ្យក្រុងស៊ីយ៉ូនមានពោរពេញដោយសេចក្ដីសុចរិត និងយុត្តិធម៌។
6. ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នកហើយការគោរពកោតខ្លាចព្រះអម្ចាស់ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!