2. លោកទាំងនោះប្រៀបដូចជាជម្រកការពារនៅពេលមានខ្យល់ មានព្យុះហើយដូចជាទឹកហូរនៅលើដីបែកក្រហែងនិងដូចជាផ្ទាំងថ្មមួយដ៏ធំផ្ដល់ម្លប់ទៅលើដីហួតហែង។
3. ភ្នែករបស់អ្នកដែលត្រូវមើលលែងស្រវាំងទៀតហើយត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់ក៏លែងថ្លង់ទៀតដែរ។
4. អស់អ្នកដែលមិនសូវមានប្រាជ្ញាវាងវៃបែរជាចាប់ផ្ដើមយល់ហើយអស់អ្នកដែលនិយាយត្រដិតបែរជានិយាយលឿន និងច្បាស់ទៀតផង។
5. គេលែងគោរពមនុស្សល្ងីល្ងើទុកជាមនុស្សថ្លៃថ្នូរទៀតហើយហើយក៏លែងគោរពមនុស្សវៀចវេរថាជាមនុស្សមានចិត្តទូលាយទៀតដែរ