អេសាយ 31:1-4 Khmer Standard Version (KHSV)

1. អស់​អ្នក​ដែល​រត់​ទៅ​ស្រុក​អេស៊ីបដើម្បី​រក​ជំនួយ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះនិង​ទុក​ចិត្ត​លើ​រទេះ​ចំបាំងព្រោះ​ឃើញ​មាន​ចំនួន​ច្រើនពួក​គេ​ទុក​ចិត្ត​លើ​កង‌ទ័ព​សេះព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែតែ​ពួក​គេ​ពុំ​នឹក​នា​ដល់​ព្រះ​ដ៏‌វិសុទ្ធរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេពួក​គេ​ពុំ​ស្វែង​រក​ព្រះ‌អម្ចាស់​ឡើយ។

2. រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​ខ្លាំង​ពូកែ​ដែរព្រះ‌អង្គ​អាច​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​ឡើងព្រះ‌អង្គ​គំរាម​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​យ៉ាង​នោះព្រះ‌អង្គ​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិតដែល​គេ​ហៅ​ឲ្យ​មក​ជួយ។

3. ជន‌ជាតិ​អេស៊ីប​ជា​មនុស្ស គឺ​មិន​មែន​ជា​ព្រះ​ទេសេះ​របស់​ពួក​គេ​ជា​សត្វគឺ​មិន​មែន​ជា​ទេវតាឡើយ។ពេល​ណា​ព្រះ‌អម្ចាស់​លើក​ព្រះ‌ហស្ដ​ឡើងអ្នក​ដែល​មក​ជួយ​សង្គ្រោះ​នឹង​ជំពប់​ដួលហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរគឺ​គេ​ត្រូវ​វិនាស​ជា​មួយ​គ្នា។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:«ពេល​ណា​សត្វ​សិង្ហ ឬ​កូន​វា​គ្រហឹម​ទៅ​លើ​រំពាទោះ​បី​ពួក​គង្វាល​លើក​គ្នា​មក​ស្រែក​គំរាមចង់​ដណ្ដើម​រំពា​នោះ​ពី​វា​ក្ដីក៏​វា​មិន​ភ័យ​ខ្លាច​សម្រែក​របស់​ពួក​គេឬ​ដក​ខ្លួន​ថយ ដោយ​សំឡេង​បង្អើលរបស់​ពួក​គង្វាល​នោះ​ឡើយ។រីឯ​យើង​ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលក៏​ដូច្នោះ​ដែរយើង​នឹង​ចុះ​ទៅ​ធ្វើ​សឹក​នៅ​ភ្នំ​ស៊ីយ៉ូន»។

អេសាយ 31