អេសាយ 29:13-17 Khmer Standard Version (KHSV)

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើងហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សម្ដីនិង​បបូរ​មាត់​ប៉ុណ្ណោះតែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើងគ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។

14. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​នេះ​រឹត​តែ​ងឿង‌ឆ្ងល់​ត​ទៅ​ទៀតដោយ​ប្រើ​ការ​អស្ចារ្យនិង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗយើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹងប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។

15. អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះ‌អម្ចាស់ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួនមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុងទី​លាក់​កំបាំង ទាំង​ពោល​ថា«គ្មាន​នរណា​ឃើញ​យើងគ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។

16. អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង!តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋស្មើ​នឹង​ជាង​ស្មូន​កើត​ឬ?ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា«អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ»ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា«គាត់​គ្មាន​ប្រាជ្ញា» ដែរ។

17. បន្តិច​ទៀត ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់នឹង​ក្លាយ​ទៅ​ជា​ចម្ការ​ដំណាំហើយ​ចម្ការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។

អេសាយ 29