10. ដ្បិតព្រះអម្ចាស់បានធ្វើឲ្យវិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការីព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។
11. ចំពោះអ្នករាល់គ្នាអត្ថន័យនៃនិមិត្តហេតុដ៏អស្ចារ្យទាំងនេះប្រៀបបាននឹងសេចក្ដីដែលមានចែងទុកក្នុងសៀវភៅមួយបិទត្រាជិតហើយគេយកទៅឲ្យមនុស្សម្នាក់ដែលចេះអក្សរ ទាំងពោលថា «ចូរអានទៅ!»តែអ្នកនោះតបមកវិញថា «ខ្ញុំអានពុំកើតទេព្រោះសៀវភៅនេះមានបិទត្រា!»។
12. គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់ទៀតដែលមិនចេះអក្សរទាំងពោលថា «ចូរអានទៅ!»តែអ្នកនោះតបមកវិញថា«ខ្ញុំមិនចេះអក្សរទេ!»។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា:ប្រជារាស្ត្រនេះចូលមកជិតយើងហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដីនិងបបូរមាត់ប៉ុណ្ណោះតែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់រីឯការដែលពួកគេគោរពកោតខ្លាចយើងគ្រាន់តែជាទំនៀមទម្លាប់ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។