អេសាយ 24:2-6 Khmer Standard Version (KHSV)

2. គឺ​បូជា‌ចារ្យ​ក៏​ដូច​ប្រជា‌ជនម្ចាស់​ប្រុស​ក៏​ដូច​ទាសាម្ចាស់​ស្រី​ក៏​ដូច​ទាសីអ្នក​លក់​ក៏​ដូច​អ្នក​ទិញម្ចាស់​របស់​ក៏​ដូច​អ្នក​ខ្ចីម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។

3. ផែនដី​នឹង​ត្រូវ​វិនាស​ហិន‌ហោច​ទាំង​ស្រុងស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4. មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខគេ​ធ្លាក់​ខ្លួន​ខ្សោយឥត​មាន​កម្លាំង​កំហែង​ទៀត​ទេវត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។

5. ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវដោយ‌សារ​មនុស្ស​ជាន់​ឈ្លីគឺ​ពួក​គេ​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យពួក​គេ​រំលោភ​ច្បាប់​របស់​ព្រះ‌អម្ចាស់ហើយ​ពួក​គេ​បាន​ផ្ដាច់សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ចដែល​ព្រះ‌អង្គ​ចង​ជា​មួយ​គេ។

6. ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសាមនុស្ស‌ម្នា​នៅ​លើ​ផែនដី​មាន​ទោសព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ពួក​គេ​នឹង​ត្រូវ​វិនាសហើយ​នៅ​សេស‌សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

អេសាយ 24