អេសាយ 24:19-22 Khmer Standard Version (KHSV)

19. ផែនដី​ប្រេះ ផែនដី​បាក់​បែកផែនដី​រញ្ជួយ​ញាប់‌ញ័រ​យ៉ាង​ខ្លាំង

20. ឃ្លីង‌ឃ្លោង​ដូច​មនុស្ស​ស្រវឹងហើយ​ទ្រេត‌ទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោកព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់‌ធ្ងរ​ណាស់ផែនដី​ត្រូវ​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។

21. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ទោស​អំណាច​នានា​នៅ​ស្ថាន​លើ ព្រម​ទាំង​ធ្វើ​ទោស​ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី​ដែរ។

22. ព្រះ‌អង្គ​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ព្រះ‌អង្គ​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ពួក​គេ។

អេសាយ 24