5. ពេលគេកំពុងតែរៀបចំម្ហូបអាហារនិងក្រាលកំរាលព្រំពេលគេកំពុងតែជប់លៀងស្រាប់តែមានឮសំឡេងស្រែកឡើងថា:ពួកនាយទាហានអើយ ចូរក្រោកឡើងនាំគ្នារៀបចំគ្រឿងសស្ត្រាវុធទៅ!
6. ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា:ចូរដាក់មនុស្សចាំឃ្លាំមើលដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។
7. ប្រសិនបើគេឃើញរទេះចំបាំងដែលទឹមដោយសេះមួយគូនិងឃើញទាហានម្នាក់ជិះលា ឬជិះអូដ្ឋមកគេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន។
8. អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា:«លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះពេញមួយថ្ងៃខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់»
9. មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំងដែលទឹមដោយសេះមួយគូ មកដល់ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយក្រុងបាប៊ីឡូនរលំហើយ!រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។