អេសាយ 20:1-3 Khmer Standard Version (KHSV)

1. នៅ​គ្រា​ដែល​មេ‌ទ័ព​របស់​ជន‌ជាតិ​អាស្ស៊ីរី​វាយ​ដណ្ដើម​យក​បាន​ក្រុង​អាស‌ដូឌ តាម​បញ្ជា​របស់​ព្រះ‌ចៅ​សើកុន ជា​ស្ដេច​ស្រុក​អាស្ស៊ីរី

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ​ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ លោក​អេសាយ​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូ‌ពី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត

អេសាយ 20