អេសាយ 18:1-4 Khmer Standard Version (KHSV)

1. រីឯ​ទឹក​ដី​ដែល​មាន​ទូក​ក្ដោងធ្វើ​ដំណើរ​នៅ​តាម​ដង​ទន្លេខាង​នាយ​ស្រុក​អេត្យូ‌ពីនឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។

2. ពួក​គេ​បាន​ចាត់​ទូត​របស់​ខ្លួន​ឲ្យ​ជិះ​ក្បូនដែល​ធ្វើ​ពី​ដើម​កក់ ចុះ​តាម​ទន្លេ​នីល។អ្នក​នាំ​សារ​ដ៏​រហ័ស​អើយចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​របស់​សាសន៍ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប។មនុស្ស​ទាំង​ជិត​ទាំង​ឆ្ងាយ​ស្ញែង​ខ្លាច​សាសន៍​នេះព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ពួក​គេ​និយាយ​ភាសា​ចម្លែករស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។

3. អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ពិភព​លោកអ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​លើ​ផែនដី​អើយពេល​ណា​គេ​ដោត​ទង់​ជា​សញ្ញា​នៅ​លើ​ភ្នំ​នានាចូរ​នាំ​គ្នា​សម្លឹង​មើល​ទៅ ហើយ​ពេល​ណា​គេ​ផ្លុំ​ស្នែងចូរ​នាំ​គ្នា​ស្ដាប់​កុំ​បី​ខាន។

4. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:«យើង​សម្លឹង​មើល​ពី​ស្ថាន​លើ​មកយ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូននិង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។

អេសាយ 18