អេសាយ 13:9-15 Khmer Standard Version (KHSV)

9. មើល៍ ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​មក​ដល់​ហើយគឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោសស្រប​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​បំផុត។ថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជាទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំមនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។

10. ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃនឹង​លែង​បញ្ចេញ​ពន្លឺព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើងហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។

11. យើង​នឹង​ដាក់​ទោស​មនុស្ស​លោកព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្តយើង​នឹង​ដាក់​ទោស​មនុស្ស​ពាលព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាបចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។

12. យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុតគឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់និង​មាស​ដ៏​ល្អ​បំផុតទៅ​ទៀត។

13. នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលខ្ញាល់​នឹង​មនុស្ស​លោកផ្ទៃ​មេឃ​នឹង​កក្រើក​រំពើកផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វាដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ។

14. ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួនហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រានឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។

15. អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញអ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។

អេសាយ 13