17. យើងនឹងជំរុញជនជាតិមេឌីឲ្យលើកគ្នាមកវាយប្រហារពួកគេ។អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
18. ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជនហើយគ្មានចិត្តអាណិតអាសូរទារកដែលទើបនឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
19. រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុងរាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេមានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
20. ក្រុងនោះនឹងលែងមាននរណារស់នៅលែងមានប្រជាជនរហូតតទៅ។សូម្បីពួកអារ៉ាប់ក៏លែងបោះជំរំនៅទីនោះហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួនទៅស៊ីស្មៅនៅតាមទីនោះដែរ។
21. មានតែសត្វព្រៃប៉ុណ្ណោះដែលនឹងនាំគ្នាមកស្នាក់អាស្រ័យនៅមានសត្វទីទុយនាំគ្នាមកធ្វើសំបុកនៅតាមផ្ទះសត្វត្មាតនាំគ្នាមករស់នៅសត្វពពែព្រៃនាំគ្នាមកលោតលេង។