1. ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ:ខ្ញុំឃើញកំប្រោងមួយមានពេញដោយផ្លែឈើទុំ។
2. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«អេម៉ុសអើយ តើអ្នកឃើញអ្វី?»ខ្ញុំទូលព្រះអង្គថា៖ «ទូលបង្គំឃើញកំប្រោងមួយ មានពេញដោយផ្លែឈើទុំ» ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចុងបញ្ចប់របស់អ៊ីស្រាអែលជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយយើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
3. នៅថ្ងៃនោះ សម្រែកថ្ងូរនឹងមកជំនួសចម្រៀងសប្បាយនៅក្នុងវិហារហ្លួង។មានសាកសពពាសពេញហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
4. អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រហើយធ្វើឲ្យជនទុគ៌តត្រូវវិនាសចូរស្ដាប់ពាក្យខ្ញុំ!
5. អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មីនិងថ្ងៃសប្ប័ទ*ឆាប់ចប់ដើម្បីបើកជង្រុកលក់ស្រូវដោយយកតៅតូចជាងធម្មតាមកវាល់ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
6. អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌តយកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។
7. ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ដោយយកទឹកដី ដែលជាមោទនភាពរបស់ជនជាតិអ៊ីស្រាអែលធ្វើជាសាក្សីថា:យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយដែលពួកគេបានប្រព្រឹត្តនោះឡើយ។