1. នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រាអែល។
2. លោកមានប្រសាសន៍ថា: ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូនព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹមវាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួតហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។
3. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកក្រុងដាម៉ាស់បានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដងយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដនឹងរនាស់ដែក។