11. ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ តែព្រះអង្គនៅស្ថិតស្ថេររហូត។ ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅ ដូចសម្លៀកបំពាក់
12. ព្រះអង្គនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំ ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ ដូចសម្លៀកបំពាក់ ចំពោះព្រះអង្គវិញ ទ្រង់មិនប្រែប្រួលឡើយ ហើយព្រះជន្មាយុរបស់ព្រះអង្គ ក៏មិនចេះអស់ដែរ។
13. មួយវិញទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះបន្ទូលទៅកាន់ទេវតាណាថា៖ «សូមគង់នៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»។
14. ទេវតាទាំងនោះសុទ្ធតែជាវិញ្ញាណដែលនៅបម្រើព្រះជាម្ចាស់ ព្រះអង្គចាត់ពួកលោកឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!