15. យើងបានបណ្ដុះបណ្ដាលនិងចម្រើនកម្លាំងឲ្យពួកគេប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់ប្រឆាំងនឹងយើង។
16. ពួកគេវិលមកវិញ តែមិនមែនមករកយើងទេពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវព្រោះពាក្យសម្ដីព្រហើនកោងកាចរបស់ខ្លួន។ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីបសើចចំអកឡកឡឺយដាក់ពួកគេ»។