ហូសេ 7:1-3 Khmer Standard Version (KHSV)

1. គឺ​នៅ​ពេល​យើង​ចង់​ប្រោសអ៊ីស្រា‌អែល​ឲ្យ​បាន​ជានោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិតរបស់​សាម៉ារី មុខ​ជា​លេច​ចេញ​មកដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មកខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។

2. ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពីអំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយយើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។

3. ពួក​គេ​ធ្វើ​ឲ្យ​ស្ដេច​សប្បាយ​ចិត្តដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្តដោយ​ពួក​គេ​បោក​ប្រាស់។

ហូសេ 7