ហូសេ 2:5-7 Khmer Standard Version (KHSV)

5. ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យាស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេបាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹករោម​ចៀម និង​ក្រណាត់​ទេស‌ឯកសម្រាប់​បិទ‌បាំង​កាយព្រម​ទាំង​ប្រេង និង​ស្រា​ផង។

6. ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លាមក​ស្រះ​ផ្លូវ​របស់​នាងយើង​ដាក់​របង​ឃាំង​នាងដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។

7. នាង​ខំ​រត់​តាម​គូ​ស្នេហ៍​របស់​នាងតែ​តាម​ពួក​គេ​មិន​ទាន់​ទេនាង​ខំ​ដើរ​រក​ពួក​គេ តែ​រក​មិន​ឃើញ​ឡើយ។នាង​ក៏​ពោល​ថា:បើ​ដូច្នេះ ខ្ញុំ​នឹង​វិល​ទៅ​រក​ប្ដី​ដើម​វិញដ្បិត​ពី​មុន ខ្ញុំ​សប្បាយ​ចិត្ត​ជាង​សព្វ​ថ្ងៃ​នេះ។

ហូសេ 2