ហាបា‌គូក 2:19-20 Khmer Standard Version (KHSV)

19. អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា“សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្មដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ?រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែនតែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។

20. ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ!

ហាបា‌គូក 2