ហាកាយ 2:18-21 Khmer Standard Version (KHSV)

18. ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែលកើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួនគឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ចូរ​សង្កេត​មើល​ចុះ!

19. នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេសូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវក៏​មិន​ផ្ដល់​ភោគ​ផល​អ្វី​ដែរ។ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅយើង​នឹង​ឲ្យ​ពរអ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន។

20. នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖

21. ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់អាណា‌ខេត្ត​យូដា​ថា:យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី​កក្រើក

ហាកាយ 2