22. ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។
23. ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំតាំងពីអស់កល្បរៀងមកគឺនៅគ្រាដំបូងបង្អស់មុនកំណើតពិភពលោកទៅទៀត។
24. កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹកហើយក៏មិនទាន់មានប្រភពទឹកដែរ។
25. ព្រះអង្គបង្កើតខ្ញុំមកមុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។
26. ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដីនិងលំហអាកាសទេហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។
27. កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃនិងគូរវាសជើងមេឃពីលើមហាសមុទ្រខ្ញុំក៏នៅទីនោះដែរ។
28. កាលព្រះអង្គដាក់ពពកនៅលើអាកាសហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំងពីទីជម្រៅ
29. កាលព្រះអង្គកំណត់ព្រំដែនសមុទ្រដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញកាលព្រះអង្គចាក់គ្រឹះផែនដី
30. នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរជារៀងរាល់ថ្ងៃ។ខ្ញុំកំសាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
31. ខ្ញុំកំសាន្តនៅលើដីដែលព្រះអង្គបានបង្កើតខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។