15. ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំហើយមេដឹកនាំទាំងឡាយតែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
16. អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។
17. អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញអ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
18. ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿងភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។
19. ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់អ្វីៗដែលខ្ញុំផ្ដល់ឲ្យមានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
20. ខ្ញុំដើរតាមមាគ៌ាដ៏សុចរិតនិងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។
21. ខ្ញុំផ្ដល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌ឲ្យអ្នកដែលស្រឡាញ់ខ្ញុំ។