21. ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី រមែងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសំលៀកបំពាក់។
22. ចូរស្ដាប់ឪពុក ព្រោះគាត់បង្កើតអ្នកមក ហើយកុំមើលងាយម្ដាយ ក្នុងកាលគាត់ចាស់ជរា។
23. ចូរស្វែងរកសេចក្ដីពិត ហើយរក្សាទុកឲ្យជាប់លាប់។ ចូរស្វែងរកប្រាជ្ញា ការអប់រំ និងការពិចារណា
24. ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលប់ ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។
25. ចូរធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះតែកូន ហើយសូមឲ្យម្ដាយដែលបានបង្កើតកូនមក មានអំណរដ៏លើសលប់។