សុភាសិត 21:28-31 Khmer Standard Version (KHSV)

28. សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។

29. មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀង‌ត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។

30. គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។

31. គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជំនះ​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។

សុភាសិត 21