សាស្ដា 9:4-8 Khmer Standard Version (KHSV)

4. ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។

5. អ្នក​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់‌ចាំ​ផល​អ្វី​បាន​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។

6. ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ រលាយ​សូន្យ​អស់​ទៅ​ហើយ ពួក​គេ​ក៏​ពុំ​រួម​ចំណែក​នឹង​អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​នេះ​ទៀត​ដែរ។

7. ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ​ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំង‌បាយជូរ​ដោយ​ចិត្ត​សប្បាយ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។

8. ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជា‌និច្ច។

សាស្ដា 9