សាស្ដា 6:5-9 Khmer Standard Version (KHSV)

5. វា​មិន​ដែល​បាន​ឃើញ ក៏​មិន​ដែល​ស្គាល់​ពន្លឺ​ព្រះ‌អាទិត្យ​ដែរ ប៉ុន្តែ វា​បាន​សុខ​ជាង​អ្នក​មាន​អាយុ​វែង​ទៅ​ទៀត។

6. ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ​បី​គេ​រស់​បាន​ពីរ​ពាន់​ឆ្នាំ​ក្ដី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។

7. កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចំអែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។

8. តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ?

9. អ្វីៗ​ដែល​យើង​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក នោះ​ប្រសើរ​ជាង​ចិត្ត​ស្រមើ‌ស្រមៃ។ សូម្បី​តែ​ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

សាស្ដា 6