សាស្ដា 10:10-14 Khmer Standard Version (KHSV)

10. ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែងតែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។

11. ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្ដោយ​ឲ្យ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី?

12. ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​បណ្ដាល​ឲ្យ​ខ្លួន​វិនាស។

13. មុន​ដំបូង​ពាក្យ​សម្ដី​របស់​គេ​គ្រាន់​តែ​ល្ងី‌ល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។

14. មនុស្ស​ល្ងី‌ល្ងើ​រមែង​និយាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មនុស្ស​មិន​អាច​ស្គាល់​ពី​អ្វីៗ​ដែល​នឹង​កើត​មាន​ទេ ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ក្រោយ​ពេល​គេ​ស្លាប់​ដែរ។

សាស្ដា 10