សាស្ដា 1:1-5 Khmer Standard Version (KHSV)

1. នេះ​ជា​ពាក្យ​របស់​សាស្ដា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ‌មហា‌ក្សត្រ​នៅ​ក្រុង​យេរូ‌សាឡឹម។

2. សាស្ដា​បាន​ថ្លែង​ថា: អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ ឥត​ខ្លឹមសារ និង​ឥត​បាន​ការ។

3. មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​នៅ​លើ​ផែនដី តើ​បាន​ប្រយោជន៍​អ្វី?

4. មនុស្ស​មួយ​ជំនាន់​ចាក​ចេញ​ពី​លោក​នេះ​ទៅ មនុស្ស​មួយ​ជំនាន់​ទៀត​ចូល​មក ហើយ​ផែនដី​នៅ​ស្ថិត‌ស្ថេរ​ដដែល។

5. ព្រះ‌អាទិត្យ​រះ​ឡើង រួច​លិច​ទៅ​វិញ ហើយ​ប្រញាប់​វិល​ត្រឡប់​ទៅ​កន្លែង​ដែល​ត្រូវ​រះ​សា​ជា​ថ្មី។

សាស្ដា 1